សេចក្តីបំភ្លឺព័ត៌មាន!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្តីបំភ្លឺព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធករណីយុវជន០២នាក់បង្ហោះម៉ូតូ នៅចំណុចផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ និងស្រុកស្អាង ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនក្មេងទំនើងទាំង០២នាក់ នៅរសៀលថ្ងៃទី២៨.១២.២០២៤  រួមមាន៖ 
 ១.ឈ្មោះ ឡាក់ សុវិរៈ ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្សវិទ្យាល័យស្អាង (ឃាត់ខ្លួន)។
 ២.ឈ្មោះ ដេត វណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្សវិទ្យាល័យស្អាង (ឃាត់ខ្លួន)។
 បច្ចុប្បន្ន យុវជនទាំង០២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ!






Previous Post Next Post