ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋជាការផ្តល់សុវត្ថិភាពកាន់កាប់ដីធ្លី ធ្វើឱ្យពលរដ្ឋមានសន្តិភាពផ្លូវចិត្ត និងទប់ស្កាត់និងបង្ការជម្លោះដីធ្លី។
នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ ខ្ញុំបានចូលរួមជាអធិបតីពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
រហូតដល់ដើមខែមករា ឆ្នាំ២០២៥ នេះ ខេត្តក្រចេះបានសម្រេចប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២៧៧ ភូមិ ស្មើនឹង ៤៤/៤៨ ឃុំសង្កាត់ ៧ ក្រុងស្រុក និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ៨៤ ៨២២ ក្បាលដី ក្នុងនោះតាមបទបញ្ជាលេខ០១ បប ចំនួន ៣៩ ៣០៤ ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីចំនួន ៤៥ ៥១៨ ក្បាលដី។
អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការវាស់វែចុះបញ្ជីដីធ្លីទូទាំងប្រទេស លើក្បាលដីនៅសល់ប្រមាណ ៥ លានក្បាលដី ក្នុងនោះខេត្តក្រចេះ ក៏បានដាក់ចេញនូវផែនការបញ្ចប់ការវាស់វែងក្នុងដំណាច់ឆ្នាំ២០២៥ នេះ លើក្បាលដីប៉ាន់ស្មានក្នុងខេត្តមានប្រមាណ ១១៨ ០០០ ក្បាលដីក្ន្ងភូមិចំនួន ២៥៥ ភូមិនៃឃុំចំនួន ៣៨ឃុំ។
រូបថតដោយ ឡុង ដេវីត