យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយចាប់ផ្តើមចេញដំណើរជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះសម្រាប់រយៈពេល ១ ឆ្នាំក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយចាប់ផ្តើមចេញដំណើរជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះសម្រាប់រយៈពេល ១ ឆ្នាំក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន...

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយចាប់ផ្តើមចេញដំណើរជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះសម្រាប់រយៈពេល ១ ឆ្នាំក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។

 យុទ្ធនាការនេះក៏ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមការងារតាមដានព័ត៌មានរបស់គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មានបានកត់ត្រាឃើញថាមានព័ត៌មានក្លែងក្លាយដែលមានចរិតញុះញង់ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង និងបំផ្ទុះចលនាបង្កអសន្តិសុខ អស្ថិរភាព បំផ្លាញសន្តិភាព និងបង្កើតទំនាស់ជាមួយសរុបចំនួន ៣៦៥១ មានការកើនឡើងចំនួន ១៤% ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ព័ត៌មានក្លែង ហើយយុវជនជាអ្នកដែលងាយរងគ្រោះជាងគេពីផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយនេះ។ រួមគ្នាកម្ចាត់ចោលព័ត៌មានក្លែងក្លាយពីសង្គមរបស់យើង! រូបថតដោយ ឡុង ដេវីត













Previous Post Next Post