(D6) ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត! ករណីរកឃើញថាមានព័ត៌មានក្លែងក្លាយ, សូមកុំរំលង! អ្នកអាចចូលរួមកម្ចាត់ លុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយនោះដោយផ្តល់នូវការព័ត៌មានពិត ត្រឹមត្រូវ និងជឿទុកចិត្តបានប្រកបដោយប្រភពច្បាស់លាស់ជារូបភាព ជាសំណេរ ឬជាវីដេអូ។
យើងមិនត្រូវទុកចន្លោះពេលវេលាច្រើនដល់ព័ត៌មានក្លែងក្លាយទេ, ទុកចន្លោះពេលកាន់តែយូរ កាន់តែមានហានីភ័យខ្ពស់ និងមហន្តរាយធំ។
ដូច្នេះ សូមប្រើប្រាស់ការបន្សាបភ្លាមៗតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនបំផុត។ វិធានការមានប្រសិទ្ធភាពបំផុតក្ន្ងការបន្សាបព័ត៌មានក្លែងក្លាយ គឺព័ត៌មានពិត និងត្រឹមត្រូវ។