ប្រធានសមាគម សេរីភាពអ្នក សារព័ត៌មាន កម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូន នាយប៉ុស្តិ៍នគរបាល សង្កាត់ដើមមៀន 20.05.2023!​!​
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រធានសមាគម សេរីភាពអ្នក សារព័ត៌មាន កម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូន នាយប៉ុស្តិ៍នគរបាល សង្កាត់ដើមមៀន 20.05.2023!​!​

ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក សេង វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ដើមមៀន នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

កម្មវិធីមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីលោក អុឹង យូឡាយ អធិការរងក្រុងតាខ្មៅ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ។

អំណោយដែលបានផ្តល់ជូនរួមមាន៖

- អង្ករ៥០គីឡូក្រាម

- មី២កេស

- ថវិកាចំនួន ១០ មុឺនរៀល

- ទឹកសុីអុីវ ១យូរ

- ទឹកត្រី    ១យួរ

- ត្រីខកំប៉ុង ២យួរ

- ទឹកដោះគោ ១យួរ ។​

ក្នុងឱកាសនោះ លោក ទេស វិបុល បានជូនពរលោក សេង វិទ្ធី ឲ្យឆាប់មានសុខភាពល្អឡើងវិញ ដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងសង្គមជាតិបន្តទៀត។

ទន្ទឹមនោះដែរ លោកប្រធាន ទេស វិបុល បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលតែងតែយកចិត្ដទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ និងកងកម្លាំងក្រោមឱវាទ ក្នុងនោះផងដែរ លោកស្នងការតែងតែសហការយ៉ាងជិតស្និទ្ធជាមួយបងប្អូនអ្នកសារព័ត៌មានយើងជានិច្ច៕

Previous Post Next Post