កុមារា​ម្នាក់​ ស្លា-ប់​ ដោយសារ ឆក់ខ្សែភ្លើង នៅពេលចុះលេងក្នុងអាងទឹក នៅមុខច្រកចូលផ្សារទំនើបអូឡាំព្យា"
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កុមារា​ម្នាក់​ ស្លា-ប់​ ដោយសារ ឆក់ខ្សែភ្លើង នៅពេលចុះលេងក្នុងអាងទឹក នៅមុខច្រកចូលផ្សារទំនើបអូឡាំព្យា"

ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌ៧មករា​ បានចុះទៅត្រួតពិនិត្យទីតាំងផ្សារទំនើរអូឡាំព្យា​ ខណៈ​ដែល​កុមារា​ម្នាក់​ស្លាប់​ ដោយសារ​ករណី “ ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារ​ សង្ស័យ​ការធ្វេស​ប្រហែសនៃការរៀបប្រព័ន្ធខ្សែភ្លើងមិនល្អ​ ទើបបណ្ដាលឱ្យឆក់កុមារងគ្រោះ។

តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខណ្ឌ៧មករា​ បានអោយដឹងថា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា នៅព្រឹក​នេះ​ កម្លាំងជំនាញ​ខណ្ឌ​ បានសហការជាមួយ​កម្លាំង​នគរបាល​ផ្នែក​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​ បានចុះស្រាវជ្រាវ​និងត្រួត​ពិនិត្យ​មើល​នៅកន្លែងកើតហេតុ​ ដេីម្បី​បញ្ជាក់ពី​មូលហេតុ​​ថា​បណ្ដាលមកពីអ្វីឱ្យច្បាស់។
សូមរំលឹកថា ចំពោះ​ករណី​ខាងលើ​នេះ​ បានកើតឡើង ​នៅវេលាម៉ោង ១៩​ និង០៨ នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមុខច្រកចូលផ្សារអូឡាំព្យា ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ររាជធានីភ្នំពេញ។
ក្រោយពេលកើតហេត កម្លាំង​នគរបាលបានចុះអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ​ ប៉ុន្តែ​ជា​អកុសល​កុមារងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ត្រូវបញ្ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Previous Post Next Post