ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិេវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិេវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិេវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលបានសម្រេចរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយនឹង GGGI ក្នុងការពន្លឿន​របៀបវារៈអភិវឌ្ឍន៍បៃតង​នៅកម្ពុជារយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ​ ចាប់តាំងពីកម្ពុជាចូលជាសមាជិកដំបូងកាលពីឆ្នាំ២០១៣មក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើង ពីអាទិភាពការងារសំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរក្សាបានកិច្ចគាំពារបរិស្ថាន ការរស់នៅដោយចីរភាព ពាក់ព័ន្ធនឹងការដឹកជញ្ជូនដោយនិរន្តរភាព ថាមពលនិរន្តរភាព ការគ្រប់គ្រងសំណល់រឹងនិងរាវដោយនិរន្តរភាព មូលប័ត្រនិងសញ្ញាប័ណ្ណបៃតង និងមូលនិធិប្រសិទ្ធភាពថាមពល ដែលមានកិច្ចសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ឯកឧត្តមបន្តទៀតថា ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះការបន្តកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការកៀរគរធនធាន ដើម្បីឆ្លើយតបកំណើនគម្រោងវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍបៃតងនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំនៃភាពជាដៃគូររវាងក្រសួងបរិស្ថាន និង GGGI នេះ យើងបានសម្រចលទ្ធផលសំខាន់ៗមួយចំនួនដូចជា (១). ផែនការទីក្រុងនិរន្តរភាពរាជធានីភ្នំពេញ ២០១៨-២០៣០ (២). ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព ឆ្នាំ២០២០-២០៣០ សម្រាប់ទីក្រុងចំនួនប្រាំពីរ (ព្រះសីហនុ កែប សៀមរាប បាត់ដំបង បាវិត កំពុងចាម និងសួង) (៣). ការសិក្សាការវាយតម្លៃសក្ដានុពលការភិវឌ្ឍន៍បៃតងនៅកម្ពុជា និងផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមនៃការអភិវឌ្ឍន៍ឧស្សាហកម្មបៃតង និង(៤). ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរ និង(៥) លទ្ធផលមួយចំនួនទៀតស្ថិតក្នុងគម្រោងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

ក្រសួងបរិស្ថាន និង GGGI នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរួមមាន៖ ឧស្សាហកម្មបៃតង និងអគារបៃតង ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ការគ្រប់គ្រងសំណល់រឹង និងរាវប្រកបដោយនិរន្តរភាព ការដឹកជញ្ជូនដោយនិរន្តរភាព និង ហិរញ្ញប្បទានបៃតងប្រកបដោយនវានុវត្តន៍ដូចជា ហិរញ្ញប្បទានកាបូន និងមូលប័ត្រ និងសញ្ញាប័ណ្ណបៃតងជាដើម៕

Previous Post Next Post