កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធទល្មើសលួចម៉ូតូ ចំនួន០៣ករណី...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធទល្មើសលួចម៉ូតូ ចំនួន០៣ករណី...

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធទល្មើសលួចម៉ូតូ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន០៣ករណី។ ករណីទី១៖ លួចម៉ូតូ ម៉ាកហុងដាឃ្លីក ពណ៌ ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ពោធិសាត់១M-៨៤២៨ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់យីហោមានលាភ មហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

 

 ជនរងគ្រោះឈ្មោះ ហេង សីលា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន។

 

 ករណីទី២៖ លួចម៉ូតូចំនួន ០២ គ្រឿង មានម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ កែឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ ១HH-៤៧៨៤ និងម៉ូតូម៉ាកកាវ៉ាសាគី ពណ៌ បៃតង សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ រដ្ឋ ១៣-១-៦២៦៥) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២០៧ ផ្លូវជាតិលេខ២ ក្រុម៩ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នា២០២៣។

 

 ជនរងគ្រោះឈ្មោះ រ៉េត ភារិទ្ធ ភេទ ប្រុសអាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកផ្សារអ៊ីអន១។

 

 ករណីទី៣៖ លួចម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ខៀវ ពាក់ផ្លាកលេខភ្នំពេញ១KA-៤៦៤១ ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នា២០២៣។

 

 ជនរងគ្រោះ ឈ្មោះ លុន ភារាក់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកមីសដា ។ 

 

 ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សុរ៉ាន់យ៉ា វិសាល ហៅសាល ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

 ២-ឈ្មោះ តូច ចាន់លី ភេទ ស្រី អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

 សម្ភារៈចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ កែឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខក្លែងក្លាយកណ្តាល១T-៩២៣៥ ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ រ៉េត ភារិទ្ធ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ សផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ១JH-៨០៤៥ ចំនួន០១គ្រឿង ម៉ូតូជិះធ្វើសកម្មភាព, ម៉ូតូម៉ាកហុងដាប៊ិត ពណ៌ ខ្មៅ ឆ្នាំផលិត២០២២ ពាក់ផ្លាកលេខភ្នំពេញ១JC-១៩៤៩ ម៉ូតូជិះធ្វើសកម្មភាព។

 

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 




 

Previous Post Next Post