ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការសាលាខេត្តកំពត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ។
យោងតាមដីការលេខ ០៤៥/២៣ ដ.ក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពត ស្តីពីការតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ បានសម្រេចតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពតចំនួន ២៥រូប ក្នុងនោះស្រី ៥រូប៕