ភ្នំពេញ: លោកឯឧ.បណ្ឌិត ដួង អក្ខរា ចាងហ្វាង អង្គភាពសារព័ត៌មាន S.A TVHD ONLINE និងជា"អគ្គលេខាធិការដ្ឋានរង នៃសមាគមសម្ព័ន្ធយុវជនអាហារូបករណ៍ស២" បានដឹកនាំក្រុមការងារថ្នាក់នាំ ផែនសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៃ សាខាកិត្តិយស មួយចំនួន.. ចូលសម្ដែងការគួរសមនិងមានអាហារសាមគ្គីដ៏អធិកអធម្មមួយ ជាមួយលោកបងសុគន្ធា.លោកពូ អ្នកមីង ខាងសៀមរាប ក្នុងឱកាសនោះផងដែរ លោកបង សុគន្ធា បានលើកឡើងថាយើងជាសហគ្រិនស្គាល់គ្នាហើយ ត្រូវថែរក្សាការពារសហការគ្នាទៅវិញទៅមកឱ្យបានល្អ និងត្រូវតែកសាងអំពើល្អឲ្យបានច្រើន ហ្នឹងកុំរើសអើងគ្នា យើងត្រូវតែសាមគ្គីគ្នាសហការគ្នានោះយើងនឹងបានលទ្ធផលល្អហើយ..... ! ពោលៈ លោកឯឧ.បណ្ឌិត ដួង អក្ខរា ក៏បានបន្តថា នៅទីណាក៏បានដែរក្នុងការ ណែនាំមុខរបរអាជីវកម្ម ម្នាក់ម្ដងៗ ភាសាសហគ្រិនមានន័យជ្រៅណាស់ បើសិនជាយើងរួបរួមកម្លាំងគ្នាយើងអាចបំបែកថ្មដុំដ៏រឹងមាំមួយដុំបានយ៉ាងធូរ ស្គាល់គ្នាគឺជានិស្ស័យរបស់ចក្រវាដែលបានរៀបចំរាប់រយពាន់ជាតិ ដែល តម្រូវឲ្យយើងបានស្គាល់គ្នាមួយហើយ.... អញ្ចឹងយើងទាំងអស់គ្នា ត្រូវរាប់អានជាបង ជាប្អូនសហការដោយសាមគ្គីគ្នា និងសុចរិតភាព ជាក្រុមទ័ពមួយដ៏រឹងមាំ ដើម្បីសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍សង្គមជាតិ បានយ៉ាងល្អប្រសើរ...! 🙏ជាចុងក្រោយនេះសូមអរគុណនិងដឹងគុណ ជូនពរលោកបង សុគន្ធា និងលោកពូ អ្នកមីង ជួបតែសំណាងល្អសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់...!
Tags:
ព័ត៌មានជាតិ