ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបាន កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបាន កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន...

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី នៅចំណុចភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាទេព ឃុំព្រែកលឿង ស្រុកពញា​ឮ​ ខេត្តកណ្ដាល ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

 

 ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១. ឈ្មោះ យុន ចាន់ថុល ភេទប្រុស មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (មានសារធាតុញៀន)។

 

 ២. ឈ្មោះ សា វត្តី ភេទប្រុស មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (មានសារធាតុញៀន)។

 

 សម្ភារៈដកហូត៖ ទូរស័ព្ទម៉ាកអិនចុចពិល ពណ៌ខ្មៅ, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម គ្មានផ្លាកលេខ។

 

 បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការប្រគល់ជូនកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពញា​ឮ​ ខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕ 


 

Previous Post Next Post