ប្រតិបត្តិការពន្លត់អគ្គិភ័យរយៈពេល០៣យប់ ០៤ថ្ងៃ នៅអគារខារ៉ាអូខេឈ្មោះ SKY CITY ស្ថិតតាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានគ្រប់គ្រងពន្លត់ទាំងស្រុង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រតិបត្តិការពន្លត់អគ្គិភ័យរយៈពេល០៣យប់ ០៤ថ្ងៃ នៅអគារខារ៉ាអូខេឈ្មោះ SKY CITY ស្ថិតតាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានគ្រប់គ្រងពន្លត់ទាំងស្រុង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ...

ប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣០០០ឡាន ស្មើរនឹង ១២០០០ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍ រួមមាន៖ -រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៥គ្រឿង ប្រើប្រាស់អស់ចំនួន៤៨ឡានស្មើនឹង ១៩២ម៉ែត្រគូប។ 

-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣២០ឡាន ស្មើនឹង ១២៨០ម៉ែត្រគូប ។ 

-រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥០ឡាន ស្មើនឹង ២០០ម៉ែត្រគូប ។

 -រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៦២ឡាន ស្មើនឹង ១០៤៨ម៉ែត្រគូប ។ 

 

-រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣០ឡាន ស្មើនឹង ១២០ម៉ែត្រគូប ។

 -រថយន្តអគ្គិភ័យ៧១១ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ៥០ឡាន ស្មើនឹង ៥០០ម៉ែត្រគូប ។

 -រថយន្តអគ្គិភ័យកងប្រតិបត្តការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៩១១ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន ស្មើនឹង ៧២ម៉ែត្រគូប ។ 

 

-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប ។ -រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡានស្មើនឹង ៣០ម៉ែត្រគូប ។ 

 









 

Previous Post Next Post