នៅវេលាម៉ោង​១១:៥០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នៅវេលាម៉ោង​១១:៥០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ...

នៅវេលាម៉ោង​១១:៥០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ។

 

 ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ។ 

 

អគ្គិភ័យនេះធ្វើឲ្យខូចខាតឆេះសំយាបដំបូលដែកប្រក់ស័ង្កសីទំហំ ០៥ម៉ែត្រ x ២០ម៉ែត្រ អស់មួយចំហៀង រួមទាំងម៉ូតូ ចំនួន៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

 

 នៅវេលាម៉ោង១២:៥៥នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន០៧ឡាន ស្មើរនឹង ២៨ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់អស់ ចំនួន០១ឡាន ស្មើនឹង០៦ម៉ែត្រគូប៕








 

 

Previous Post Next Post