កម្លាំងអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ សហការ​ជាមួយ​កម្លាំងការិយាល័យ​​ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ សហការ​ជាមួយ​កម្លាំងការិយាល័យ​​ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​...

នៅថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២៤​ ម៉ោង២៣:០០នាទី​ កម្លាំងអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ សហការ​ជាមួយ​កម្លាំងការិយាល័យ​​ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​​លោក​ឧត្ដមសេនីយ៍​ទោ បេង ដាណារ៉ា ស្នងការរង-លោកឧត្ដមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការ​រង​ ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ដច្បារអំពៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ជា​លទ្ធផល​ឃាត់យានយន្តល្មើស៖
 រថយន្តល្មើស ០៤គ្រឿង, ម៉ូតូល្មើស ០២គ្រឿង, 
ម៉ូតូអត់ពាក់មួក ០១គ្រឿង,
 ម៉ូតូស្រវឹងជាតិអាល់កុល ០,៤០ឡើង ០១គ្រឿង,
 រថយន្តស្រវឹងជាតិអាល់កុល ០,៤០ ឡើង ០៤គ្រឿង, ឃាត់ម៉ូតូស្រវឹង ០១គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលច្បារអំពៅ, ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ភេទប្រុស ដកហូតក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕


 







Previous Post Next Post