មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ...

នៅវេលាម៉ោង០១:២០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ។

 ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីបើកហ្គាសចំអិនអាហារបង្កជាអគិ្គភ័យ។

 អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះអស់ចំនួន១០ខ្នងអស់ទាំងស្រុង នឹងឆេះរាលដាលដល់ផ្ទះចំនួន០៣ខ្នង អស់ចំនួន៦០%។


 នៅម៉ោង១៥:០០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២១ឡាន ស្មើនឹង ៨៤ម៉ែត្រគូប, រថយន្ត ក្រសួងមហាផៃ្ទ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៤ម៉ែត្រគូប៕

 











Previous Post Next Post