ទូលព្រះបង្គុំជាខ្ញុំ ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សមាជិក សមាជិកា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទូលព្រះបង្គុំជាខ្ញុំ ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សមាជិក សមាជិកា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...

ទូលព្រះបង្គុំជាខ្ញុំ ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សមាជិក សមាជិកា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត‌! ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ព្រះជន្ម៧១ យាងចូល៧២ព្រះវស្សា ដែលត្រូវនឹងថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ។


 ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាទាំងមួយម៉ឺនលោកធាតុ ទេវតារក្សាមហាស្វេតច្ឆត្រ ទេវតាថែរក្សាឆ្នាំរោងព្រះនាម មហោទរាទេវី និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍ខ្មែរគ្រប់ព្រះអង្គ ជាពិសេស បារមី ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាថ្លៃវិសេសជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណឈ្លាសវាងវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីបន្តគង់ប្រថាប់ក្នុង ព្រះបរមសិរីរាជសម្បត្តិជាព្រះម្លប់ដ៍ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តរុងរឿងដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងសូម ព្រះករុណា ទ្រង់ប្រកប ដោយព្រះពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។





Previous Post Next Post