មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះ១២៣ថី្ម ទំនើបលក់សម្ភារផ្ទះបាយ នឹងបរិក្ខាអគិ្គសនី ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះ១២៣ថី្ម ទំនើបលក់សម្ភារផ្ទះបាយ នឹងបរិក្ខាអគិ្គសនី ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ...

នៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះ១២៣ថី្ម ទំនើបលក់សម្ភារផ្ទះបាយ នឹងបរិក្ខាអគិ្គសនី ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ 


ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនី។ អគ្គិភ័យនេះធ្វើឱ្យឆេះសម្ភារ ក្តារជញ្ជាំងផ្ទះចំនួន០១ម៉ែត្រ រួមទាំងសម្ភារប្រើប្រាស់មួយចំនួន នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ នៅម៉ោង១៤:២០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប និងរថយន្តក្រសួងមហាផៃ្ទចំនួន ០២គ្រឿង មិនបានប្រើប្រាស់ទឹក៕


 









Previous Post Next Post