នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺមានសារៈសំខាន់សម្រាប់អគ្គនាយកដ្ឋាន អង្គភាព មណ្ឌលបណ្តុះបណ្តាលនិងគណៈកម្មការ នានារបស់ក្រសួងព័ត៌មាន រៀបចំគម្រោងចំណាយថវិកាសម្រាប់ការអនុវត្តន៍ផែនការសកម្មភាពការងារតាមផ្នែក តាមជំនាញនីមួយៗ ហើយដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យវាយតំលៃលើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ។
ដូច្នេះគ្រប់អគ្គនាយកដ្ឋានជំនាញ ចំណុះអោយក្រសួងព័ត៌មាន ត្រូវពន្លឿនការធ្វើផែនការចំណាយផ្សេងៗសម្រាប់កម្មវិធី សកម្មភាពការងារ ដែលកិច្ចការងារនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រុញអោយ ក្រសួង ស្ថាប័នលើកពីទំហំឥណទានសរុប រួមទាំតារាងឧបសម្ពន្ធ័រជ្ជទេយ្យបុរេប្រទានរបស់ខ្លួន ទៅតាមទំហំនៃមុខសញ្ញាចំណាយទាំងអស់ដែលបានកំណត់ និងទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពពាក់ពន្ធ័ ។
ការធ្វើវិចារណកម្មចំណាយថវិកាថ្នាក់ជាតិ ត្រូវបានអនុវត្តលើឥណទានចំណាយគម្រោងវិនិយោគសាធារណៈ អោយបានត្រឹមត្រូវ ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តន៍កិច្ចការងារអោយទទួលបានលទ្ធផលល្អ ។