ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានប្រគល់ថវិកាចំនួន ២៧ លានរៀលដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានប្រគល់ថវិកាចំនួន ២៧ លានរៀលដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ...

ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានប្រគល់ថវិកាចំនួន ២៧ លានរៀលដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកឆ្លូង

 បឹងនេះមានទំហំ ៥១ ហិកតា អាចផ្ទុកទឹកបានរាប់លានម៉ែត្រគូប ជាប្រយោជន៍ស្រោចស្រពលើផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋបានប្រមាណ ៦៩៤ ហិកតា។ ប្រជាពលរដ្ឋដែលទទួលផលពីបឹងនេះមានចំនួន ៥១២គ្រួសារ មានចំនួនមនុស្ស៥៥៦០នាក់។


 ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តារបឹងដើម្បីដើម្បីធានាបានការផ្គត់ផ្គង់ទឹក សម្រាប់បង្កបង្កើនផលប្រជាកសិករនៅស្រុកឆ្លូង ខេត្ដក្រចេះ និងបានថ្លែងអំណរគុណឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង, ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង រួមនឹងអាជ្ញាធរស្រុកដែល បានចលនាការគាំទ្រទាំងកម្លាំង និងថវិកាដើម្បីស្តារបឹងនេះឡើង។


 សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ដារឡើងវិញបឹងកូនសត្វនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជុំកុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកឆ្លង លោកលោកស្រី ប្រធានអនុប្រធានមន្ទីរប្រធានក្រុមការងារ ចុះជួយមូលដ្ឋាននេះជាច្រើននាក់ផ្សេងទៀត។


 ឯកឧត្តម ឆាន់ សាផាន់ បានថ្លែងថា ការផ្ដួចផ្ដើមគំនិតនៅក្នុងការស្ដារឡើងវិញបឹងនេះ ដោយមើលឃើញពីភាពលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ជាពិសេសបងប្អូនប្រជាកសិករ ដែលអាស្រ័យផលបង្កបង្កើនស្រែចំការនៅជុំវិញបឹងកូនសត្វ ដែលជួបប្រទះបញ្ហាខ្វះខាតប្រភពទឹក សម្រាប់ស្រោចស្រពដំណាំស្រូវ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។


 ឯកឧត្តមបានបញ្ជាក់ថា ការងារស្ដារបឹងនេះ គឺប្រើប្រាស់គ្រឿងចក្រកាយ ដោយចំណាយប្រេងឥន្ធនៈចំនួន ៤ម៉ឺនលីត្រ ហើយស្មើនឹងទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ។


 ក្នុងនោះដែរ ឯកឧត្តមក៏បានចូលរួមចំណែកក្នុងការស្ដារបឹងនេះ ចំនួនទឹកប្រាក់ ១ ម៉ឺនដុល្លារ ហើយក៏មានលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិថ្នាក់ខេត្ត ក៏បានចូលរួមបដិភាគក្នុងការងារជួយស្ដារបឹងកូនសត្វឱ្យសម្រេចបានទៅតាមគម្រោងផែនការដែលបានដាក់ចេញ។


 ឯកឧត្តមរដ្ឋលេខាធិកា ក៏បានបញ្ជាក់ទៀតថា បឹងកូនសត្វនេះគឺត្រូវស្តាឡើងវិញ ទំហំផ្ទៃចំនួន៥១ហិកតា លើផ្ទៃដីបង្កបង្កើនផលប្រមាណ៦៩៤ហិកតា ស្មើនឹង៥១២គ្រួសារ ដែលជាអាងស្តុក ទឹកដ៏ធំមួយសម្រាប់ប្រជាកសិករ ក្នុងឃុំព្រែកសាម៉ាន់ទាំងមូលក្នុងកាបូមទឹកចេញ សម្រាប់ស្រោចស្រពដំណាំស្រែ ចម្ការបងប្អូន ដើម្បីទទួលបានទិន្នផលខ្ពស់ និងអាចធ្វើស្រែចម្ការ បានក្នុងមួយឆ្នាំពីទៅបីដង បានអាស្រ័យទៅតាមលទ្ធភាពបងប្អូនប្រជាកសិករអាចធ្វើបាន។


 ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាប្រជាពលរដ្ឋក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងក្នុងការប្រើប្រាស់ទឹក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានឧបត្ថម្ភថវិកាបន្ថែមទៀត ដើម្បីទិញប្រេងដំណើរការស្តារឱ្យបានឆាប់រួចរាល់មុនរដូវវស្សាចូលមកដល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រថវិកាបន្ថែមទៀត៕












Previous Post Next Post