ថ្ងៃទី៣ ខែឧសភា ជាថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កំណត់យកធ្វើជាថ្ងៃនៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧រូប ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់១៩៧៥, ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្ងៃទី៣ ខែឧសភា ជាថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កំណត់យកធ្វើជាថ្ងៃនៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧រូប ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់១៩៧៥, ...

ថ្ងៃទី៣ ខែឧសភា ជាថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កំណត់យកធ្វើជាថ្ងៃនៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧រូប ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់១៩៧៥, ការកំណត់នេះបានធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើការគោរពវិញ្ញាណក្ខន្ធ អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ។



 ពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នាស្តូបគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន ស្ថិតក្នុងបរិវេណសួនច្បារ មុខស្ថានទូតបារាំង រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេសប្រទេសកម្ពុជា អង្គការ UNESCO ប្រចាំកម្ពុជា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបដែលកំពុងបំពេញការងារនៅកម្ពុជា ។


 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ថ្ងៃទី៣ ខែឧសភា គឺជាថ្ងៃនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ហើយក្រសួងព័ត៌មាន ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧រូប ដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា កំឡុងឆ្នាំ១៩៧០ ដល់ ១៩៧៥ ហើយតាមរយៈពិធីនេះ ក៏ជាការរំលឹកដល់គុណូបសការៈគុណ ដល់សារព័ត៌មានទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងសង្គ្រាម ដោយបានលះបង់ជីវិតដើម្បីយកព័ត៌មានមកធ្វើការផ្សព្វផ្សាយអោយបានដឹងពីស្ថានភាពសង្រ្គាមរយៈពេល ៥ឆ្នាំនៅក្នុងប្រទេសកម្ពុជា ផ្សាយទៅអោយពិភពលោកបានដឹង។ 


ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងដែរថា ទោះបីបងប្អូនអ្នកសារព័ត៌មានទាំង ៣៧ រូប បានស្លាប់ និងបាត់ខ្លួនអស់រយៈពេលជិត ៥០ឆ្នាំទៅហើយក្តី ក៏ប៉ុន្តែវិញ្ញាណក្ខន្ធ និងឈ្មោះអ្នកសារព័ត៌មានទាំងអស់នោះ ត្រូវបានចងចាំទុក នៅប្រទេសកម្ពុជា ដែលជាប្រទេសមួយបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ។


 ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលយើងទាំងអស់គ្នាបានឈរនៅទីនេះក្រោមម្លប់នៃសុខសន្តិភាព និងការគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានដែលបានស្លាប់ក្នុងសម័យសង្គ្រាម ក៏បានធ្វើអោយយើងនឹកគិតទៅដល់ស្ថានភាពបច្ចុប្បន្ននៅបណ្តាប្រទេសមួយចំនួនកំពុងមានសង្គ្រាមដែលធ្វើអោយអ្នកកាសែតបន្តស្លាប់ ដោយសារការយកព័ត៌មានពេលកើតមានសង្គ្រាម ។


 គួររំលឹកដែរថា អ្នកសារព័ត៌មានកម្ពុជាចំនួន ៤រូប ក្នុងចំណោមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧រូប ត្រូវបានស្លាប់ និងបាត់ខ្លួន នាសម័យសង្គ្រាមក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ហើយឈ្មោះអ្នកសារព័ត៌មានទាំងអស់ត្រូវបាន ចារទុកនៅស្តូបគោរពវិញ្ញាណក្ខន្ធ នាបរិវេណសួនច្បារមុខស្ថានទូតបារាំង រាជធានីភ្នំពេញ ដែលត្រូវបានកសាងឡើងដោយ ក្រសួងព័ត៌មាន និងសប្បុរសជន ។


 ពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើឡើងដោយក្រសួងព័ត៌មាន នាឱកាសនេះ គឺស្របពេលនៃការប្រារព្ធខួបលើកទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ "សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន" (៣ ឧសភា ១៩៩៣ - ៣ ឧសភា ២០២៤) ៕


 នៅក្នុងឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសារលិខិតចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងប្រកបមុខរបរ អាជីពវិជ្ជាជីវៈសារព័ត៌មាននៅព្រះរាជណាចក្រកម្ពុជា និងនៅលើពិភពលោកទាំងមូល ដែលបានរួមគ្នាប្រារព្ធទិវានេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិ សេរីភាពសារព័ត៌មាន និងសេរីភាព នៃការបញ្ចេញមតិ លើកកម្ពស់ឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានពហុនិយម ការការពារនិងផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ។

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។

 ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ៕













Previous Post Next Post