ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះឆេះផ្ទះដោយអគីភ័យ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។
ដោយក្នុងនោះឯកឧត្ដមរដ្ឋមន្ត្រី បាននាំថវិការចំនួន ៤០មុឺនរៀល ឯកឧត្តម សុខ ចាន់ភក្តី ថវិការចំនួន ៣០មុឺនរៀល នឹងអំណោយមួយចំនួនមានជា: អង្ករ ៥០គីឡូ មី ធុងទឹកចំណុះ៤៥លីត្រ ចង្រ្កាន្តហ្គាសចំនួន១ ប្រេងឆាមួយដបធំ ទឹកត្រីចំណុះ ព្រមទាំងគ្រឿងបរិក្ខាប្រេីប្រាស់មួយចំនួនប្រគល់ជូនដល់គ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិអង្រ្គង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
រូបថត៖ ខឹម សុវណ្ណារ៉ា