ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិនិត្យ និងព្យាបាលលោកពូ ផន អូន អាយុ ៥៩ ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំបិល ស្រុកអង្គស្នួល រាជធានីភ្នំពេញ ដែលមានអាការ រលាកទងសួតរ៉ាំរ៉ៃ ត្បៀតទងសួត ដក់ទឹក្នុងស្រោមសួតខាងស្តាំ ព្រមទាំងខ្វះគ្រាប់ឈាមក្រហម ។
បច្ចុប្បន្ន លោកពូ មានភាពធូរស្បើយច្រើន ហើយកំពុងបន្តសម្រាកព្យាបាលនៅមន្ទីពេទ្យ ជាមួយទឹកចិត្តគោរពថ្លែងអំណរគុណជាអនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ។