ទូលព្រះបង្គំ ចងចាំជានិច្ច ព្រះរាជឱង្ការបស់ព្រះករុណា និងថ្ងៃដ៏ពិសេសនេះ។
ទូលព្រះបង្គំ សូមក្រាបបង្គំថ្វាយព្រះរាជអំណរគុណ និងព្រះរាជមហាកុសលដល់ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមបួងសួងដល់ ព្រះតេជានុភាពព្រះវិញ្ញាណក្ខន្ធដ៏មានឫទ្ធានុភាព នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជួយប្រោះព្រំសព្ទសាធុការពរជ័យ ដល់ប្រជារាស្ត្រខ្មែរគ្រប់រូប និង មាតុភូមិជាទីស្នេហានៃយើង សូមប្រកបដោយ សេចក្តីសុខក្សេមក្សាន្ត សន្តិភាព និង វឌ្ឍនភាព ជានិច្ចនិរន្តរ៍។
ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះបិតាឯករាជ្យជាតិខ្មែរ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា ទាមទារឯករាជ្យជាតិពី បារាំង នៅ ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យពេញលេញ ការកសាង និងការបង្រួបបង្រួមជាតិ។
គួររំលឹកថា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ទ្រង់បានយាងសោយព្រះទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ 🙏🏻💐🇰🇭
ឯកឧត្តម ថាំង ប៊ុនសុង សូមរំលឹកខួបអនុស្សាវរីយ ១៧ឆ្នាំកន្លង (៣១ កក្កដា ២០០៧ - ៣១ កក្កដា ២០២៤) ថ្ងៃដែល ព្រះបរមរតនកោដ្ឋ បានប្រោសព្រះរាជទាន មេដាយមាស និង វត្ថុអនុស្សារីយ ដល់ ឯកឧត្តម នៅក្នុងព្រះរបមរាជវាំង។
ដោយKSN - AFCJ
-