កណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញសារមួយក្នុងបណ្តាញទំនាក់ទំនងសង្គមជុំវិញស្ថានភាពជំងឺរបស់លោកប្រធានកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤បានលើកឡើងថា: ក្នុងរយៈពេលជាងពីរខែកន្លងមកនេះលោកមានជំងឺដំបៅជើងយ៉ាងធ្ងន់ធ្ងររហូតរៀបចំកាត់ជើងទៀតផង។
ពេលនេះស្ថានភាពជំងឺរបស់ លោក ប្រធាន បានរួចផុតពីកាត់ជើងពោលគឺជំងឺរបស់លោកបានជាសះស្បើយធម្មតាវិញហើយ។
លោក ប្រធានពិតជារីករាយសប្បាយចិត្តយ៉ាងខ្លាំងដែលជំងឺដំបៅជើងរបស់គាត់បានរួចផុតពីកាត់ជើង។
ហើយលោក ប្រធានបានសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូពេទ្យបង្អែកស្រុកខ្សាច់កណ្តាលនិងអ្នកគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់ស្វាយជ្រំ ក្នុងក្រុងអរិយក្សត្រ នៃខេត្តកណ្តាលដែលបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ។
លោកប្រធានសូមជូនពរលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យឱ្យមានសុខភាពល្អ និងឱ្យជួបតែសេចក្តីសុខចម្រើនដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងសង្គមជាតិយើង៕
ដោយៈ យ៉ាន់ សារូ