ខេត្តកណ្តាល: ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគឺជាថ្នាក់ដឹកនាំដែលប្រកបដោយគុណធម៌ជាមួយនឹងសុខទុក្ខប្រជាពលរដ្ឋ។ជាក់ស្តែងកាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាលបានដឹកនាំកម្លាំងទៅជួយនិងអន្តរាគមន៍ប្រជាពលរដ្ឋមួយគ្រួសារដែលត្រូវបានភ្លើងឆេះផ្ទះរបស់ពួកគាត់។
ហើយនៅខាងក្រោមនេះជារបាយការណ៍របស់សាលាសង្កាត់ព្រែកអំពិលចំនួនពីរជូនថ្នាក់ដឹកនាំ៖
គោរពរាយការណ៍ជូន ឯកឧត្ដម ជ័យ រិទ្ធី និង គោរពជូន លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖
🙏សូមគោរពរាយការណ៍ ជូនលោកអភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ មេត្តាជ្រាប!
-នៅព្រឹកថ្ងៃសៅ ១៤រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ៣ ខែសីហា ឆ្នាំ២០២៤
ក្រោមព្រះអធិបតីភាពព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា នៃក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ព្រមទាំងមន្រ្ដីសង្ឃ ដោយមានការនិមន្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនគ្រួសារដែលត្រូវអគ្គីសភ័យបានឆាបឆេះផ្ទះសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ទំហំ ០៦ម៉ែត្រ x ០៨ ម៉ែត្រ របស់ប្រជាពលរដ្ឋ ឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងប្រពន្ធឈ្មោះ ធឺន ស្រីអូន អាយុ ៣១ឆ្នាំ នៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយមានការគោរពអញ្ជើញចូលរួម
-លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ
-លោក ចាន់ តារា អភិបាល នៃ គណ:អភិបាលក្រុងអរិយក្សត្រ និងជាប្រធានអនុសាខាកាកបាទក្រហមក្រុងអរិយក្សត្រ
-លោក អភិបាលរងក្រុង,
ប្រធានការិយាល័យ អង្គភាព និងមន្រ្តីរដ្ឋបាលក្រុង
-ព្រះចៅអធិការ ៩វត្ត នៃក្រុងអរិយក្សត្រ
-លោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល
-លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែអំពិល
-ជំនួយការសង្កាត់ព្រែកអំពិល
-យុវជនសង្កាត់ព្រែកអំពិល
-លោកនាយប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍នគរបាលសង្កាត់ព្រែកអំពិល
-លោក មេភូមិ អនុភូមិ ជំនួយការ
-ប្រជាការពារ ភូមិព្រែកអំពិល
សរុបសមាសភាពនិមន្ត និងអញ្ជើញចូលរួម ៩៦ អង្គ នាក់។
ការចូលរួមចំណែកពីព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ បានឧបត្ថម្ភថវិកា និងសម្ភាររួមមាន៖
- ឃីត ៣កញ្ចប់ធំ
- អង្ករ ២៥០ គីឡូក្រាម
- ទឹកសុទ្ធ ៤កេស
- ទឹកក្រូច ៥កេស
- ទឹកត្រី ៦យួរ
- ត្រីខ ៧យួរ
- អំបិល ១កញ្ចប់
- ទឹកស៊ីអ៉ីវ ៥យួរ
- មីម៉ាម៉ា ៧កេស
- ថវិកាចំនួន ១,២៥០,០០០រៀល ។
អាស្រ័យដូចបានគោរពជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលក្រុង មេត្តាជ្រាបជារបាយការណ៍៕
🙏សូមអរគុណ សូមគោរពលាមេ!