លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានមកពិនិត្យមើលដើមឈើប្រណីតនៅវត្តបារុងក្នុងអំឡុងពេលដែលរូបគាត់បានមកសាងផ្នួស!!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានមកពិនិត្យមើលដើមឈើប្រណីតនៅវត្តបារុងក្នុងអំឡុងពេលដែលរូបគាត់បានមកសាងផ្នួស!!

កណ្តាល៖ អស់រយៈពេលជាង៥ឆ្នាំកន្លងមកហើយក្នុងពិធីដាំកូនឈើប្រណីតអំឡុងពេលដែលលោក ប្រធាន ធ្លាប់បានសាងផ្នួលសងគុណលោកឪពុកនិងអ្នកម្តាយរបស់លោកប្រធាន។

 ហើយនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤  លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចុះមកពិនិត្យមើលដើមឈើប្រណីត(ដើមគ្រញូង)នៅវត្តបារុង ស្ថិតនៅភូមិបារុង សង្កាត់បារុង ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។

 លោកប្រធាន និងប្រជាពលរដ្ឋម្នាក់បានជួយលើកដើមឈើមួយដើមដែលបានដួលដេកទៅនឹងព្រះធរណីឱ្យបានរស់ឡើងវិញ។

 ហើយនៅព្រឹកមិញនេះ លោកប្រធានសមាគមបានលើកឡើងថា៖ លោកនឹងត្រៀមយកកូនឈើប្រណីតរាប់រយដើមបន្ថែមទៀតដើម្បីយកមកដាំក្នុងបរិវេណវត្តដដែលនេះ(វត្តបារុង)។

 លោកបានបន្តទៀតថា៖ លោកនឹងត្រៀមខ្លួនមកធ្វើសមាធិនៅក្រោមដើមឈើដែលលោកបានដាំក្នុងបរិវេណវត្តបារុងក្នុងរយ:ពេលខ្លីដើម្បីធ្វើឱ្យអារម្មណ៍ស្ងប់ស្ងាត់ ពិសេសទៅទៀតនោះគឺគាត់ចង់បានកុសលផលបុណ្យពីការសមាធិ៕ ដោយៈកូនសិស្ស មាស សុវណ្ណ!











Previous Post Next Post