លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកមនុស្សធម៌របស់បងប្អូនចាងហ្វាងសារព័ត៌មាននៃសមាជិកសមាជិការបស់សមាគមដែលបានចូលរួមចំណាយនូវ ថវិកា និងម្ហូបអាហារ ព្រមទាំងកម្លាំងកាយចិត្តក្នុងកម្មវិធីចែកជូន"កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន"នៅលើកាណូតទេសចរណ៍កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
អំណោយមនុស្សធម៌របស់សប្បុរសជនទាំងនោះរួមមាន៖
១- ឯកឧត្តម ថាំង ប៊ុនសុង អគ្គលេខាធិការនៃសមាគមនិងជាចាងហ្វាងការផ្សាយគេហទំព័រ"ថ្មីពិត"បានជួយឧបត្ថម្ភជាថវិកាចំនួន(២៥មុឺនរៀល)
២-លោក ស៊ាង ប៊ុនសុង ទីប្រឹក្សានៃសមាគមនិង ជាចាងហ្វាងការផ្សាយគេហទំព័រ" សាន់ដេ SD" បានឧបត្ថម្ភនូវថវិកាចំនួន(១២មុឺនរៀល)
៣- លោក យ៉ាន់ សារូ ជាចំនួនការនៃសមាគម និងជា ចាងហ្វាងគេហទំព័រ" ខ្មែរសេរីភាព KSRP NEWS" បានឧបត្ថម្ភនូវថវិកាចំនួន(២០មុឺនរៀល)
៤- លោក រឿន ភារុន អគ្គលេខាធិការរងនៃសមាគមនិងជាចាងហ្វាងគេហទំព័រ" ឈើកាច់បាភ្នំ CK Tv Online"បានឧបត្ថម្ភនូវថវិកាចំនួន(១២មុឺនរៀល)
៥-លោក មាស សុវណ្ណ អគ្គលេខាធិការរងនៃសមាគមនិងជាចាងហ្វាងការផ្សាយគេហទំព័រ" DBN"បានឧបត្ថម្ភនូវសាច់គោចំនួន(៥គីឡូក្រាម)
៦- លោក សេង ផល្លី សហការីនៃសមាគមនិងជាចាងហ្វាងការផ្សាយគេហទំព័រ"សេង ផល្លី"បានជួយឧបត្ថម្ភនូវខ្យងខ្មែរចំនួន(១២គីឡូក្រាម)
៧-លោក សាំង សំណាង សហការីនៃសមាគមនិងជាចាងហ្វាងការផ្សព្វផ្សាយគេហទំព័រ" សម្លេងខ្មែរពិត" បានឧបត្ថម្ភនូវថវិកាចំនួន(៨មុឺនរៀល)
៨- លោក ឈួន វាសនា សហការីនៃសមាគមនិងជាចាងហ្វាងការផ្សាយគេហទំព័រ"CVN TV Online" បានចូលរួមធ្វើជាចុងភៅ
៩- លោក តុន ប៊ុនឈឿន អ្នកគ្រប់គ្រងផេក និស្សិតខ្មែរនិងេផក សមាគម បានឧបត្ថម្ភនូវថវិកាចំនួន(៨មុឺនរៀល)
១០- លោក ឈុំ ឈួន និពន្ធនាយកគេហទំព័រ" ឈើកាច់បាភ្នំ" បានចូលរួមបម្រើសេវាកម្ម(រត់តុ)
លោកប្រធាន សូមជូនពរជ័យសិរីមង្គលនិងជ័យជម្នះគ្រប់ភារកិច្ចដល់សប្បុរសជនទាំងអស់ដើម្បីចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិយើង៕