លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងបណ្ដាញយុវជនក្នុងវិស័យព័ត៌មាន នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និង លោកប្រធាន បានជជែកពិភាក្សាគ្នា អំពីការពង្រឹងវិស័យព័ត៌មាន និង សមាគមសារព័ត៌នៅកម្ពុជា ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមអ្នកសារព័ត៌ ឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ នាថ្ងៃខាងមុខ។