ត្រីអាំងភ្ជាប់និស្ស័យជាមួយបងប្អូនចំណុះទូកចំប៉ាសួស្តីសម័យតជោ មកពីស្រុកពោធិ៍រៀង ខេត្តព្រៃវែង!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ត្រីអាំងភ្ជាប់និស្ស័យជាមួយបងប្អូនចំណុះទូកចំប៉ាសួស្តីសម័យតជោ មកពីស្រុកពោធិ៍រៀង ខេត្តព្រៃវែង!

ព្រឹកមិញ, ពេលចុះទៅសកសួរសុខទុក្ខបងប្អូនចំណុះទូកទាំង ២០ មកពីខេត្តក្រចេះ, ខ្ញុំបានចុះដើរតាមមាត់ទន្លេសាបនៅតំបន់ OCIC ជ្រោយចង្វារ បានជួបបងប្អូនចំណុះទូក ចំប៉ាសួស្តីសម័យតជោ មកពីខេត្តព្រៃវែង, ខ្ញុំបានសាកសួរបងប្អូនថាបានអ្វីហូប បានត្រីប្រឡាក់យកពីស្រុកមកអាំងហូបបាយពេលព្រឹក។ បងម្នាក់បានហុចត្រីអាំងមួយឱ្យខ្ញុំហូប។ 

មិនទាន់បានអាហារពេលព្រឹក ហើយឃ្លានផង ក៏ខ្ញុំទទួលមកសាក។ 

ពិតជាមានរស់ជាតិឆ្ងាញ់មែន! ទឹកចិត្តល្អរបស់បងប្អូន ខ្ញុំបានតបស្នងវិញដោយជូនថវិកាចូលរួមទូកងចំប៉ាសួស្តីសម័យតជោចំនួន ១ ២០០ ០០០ រៀលដើម្បីពួកគាត់ទ្រទ្រង់ចំណុះទូក។ រូបថតដោយ ឡុង ដេវីត












Previous Post Next Post