ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មាតាបិតាសិស្ស និងសិស្សជ័យលាភី, ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងលោកជំទាវ និងក្រុមគ្រួសារដែលបានបង្កើតមូលនិធិសិលាវេទី សម្រាប់ទ្រទ្រង់ គាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សសិក្សារៀនសូត្រនៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ខេត្តក្រចេះ។
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ខ្ញុំបានចូលរួមជាអធិបតីជាមួយឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង និងប្រធានគណៈកម្មាធិការគ្រប់គ្រងមូលនិធិសិលាវេទី ចែករង្វាន់ដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ចំនួនចំនួន ២១៨ នាក់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ និទ្ទេស A ,B ,C ,D និង E ក្នុងសម័យប្រលងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កន្លងមក។
រង្វាន់ដែលផ្តល់ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំង ២១៨ រូបនៃវិទ្យាល័យសិលាវេទី គាត ឈន់ មានទឹកប្រាក់ចំនួន ១៩៦ ៦០០ ០០០ រៀលស្មើនឹង ៤៨ ៣៩០ ដុល្លារអាម៉េរិក បានទទួលការគាំទ្រពីមូលនិធិសិលាវេទីដឹកនាំដោយឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ មាតាបិតាសិស្ស និងសិស្សានុសិស្សសូមថ្លែងអំណរគុណចំពោះឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ និងក្រុមគ្រួសារដែលបានផ្តួចផ្តើមគំនិតបង្កើតមូលនិធិសិលាវេទីនេះឡើងដើម្បីជួយទ្រទ្រង់ និងគាំទ្រ ក៏ដូចជាផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងរៀនសូត្រ។
នៅក្នុងសម័យប្រឡងទុតិយភូមិឆ្នាំ២០២៤ នេះ ក្នុងចំណោមបេក្ខជន ២៨៤ រូបរបស់វិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង មានសិស្សចំនួន ២១៨ រូបបានប្រឡងជាប់ក្នុងនោះរួមមាន៖
សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៦ រូប,
សិស្សប្រឡងជាប់និទ្ទេស B ចំនួន ២៦ រូប,
សិស្សប្រឡងជាប់និទ្ទេស C ចំនួន ៥២ រូប,
សិស្សប្រឡង ជាប់និទ្ទេស D ចំនួន ៧០ រូប
និងសិស្សប្រឡងជាប់និទ្ទេស E ចំនួន ៥៤ រូប។
ចំពោះសិស្សជ័យលាភីទាំងនេះ ត្រូវបានមូលនិធិសិលាវេទីរបស់ឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ ផ្តល់ជូននូវម៉ូតូនិងមួកសម្រាប់សិស្សនិទ្ទេស A
និងរង្វាន់ថវិកាសម្រាប់និទ្ទេស B ចំនួន ២០ម៉ឺនរៀលក្នុងម្នាក់,
សិស្សនិទ្ទេស C ចំនួនថវិកា ១៥ម៉ឺនក្នុងម្នាក់,
សិស្សនិទ្ទេស D ចំនួន ១២ម៉ឺនរៀលក្នុងម្នាក់