បងប្អូនខ្មែរក្រោមក្នុងខេត្តត្រាវិញ បានថែរក្សាវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកមកមានទាំងទម្រង់សិល្បៈផ្សេងៗ។ វត្តអារាម ជាឃ្លាំងថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ ហើយក៏ជាទីកន្លែងបណ្តុះបណ្តាលចំណេះដឹង ផ្សព្វផ្សាយចេញទៅក្រៅ ដើម្បីពលរដ្ឋគោរពប្រតិបត្តិ។