ឯកឧត្តមសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន បានជួបសម្តែងការគួរសម និងប្រគល់សៀវភៅជំនួយស្មារតីកម្រងអត្ថបទសិក្សាអំពី «គោលនយោបាយសំខាន់ៗរបស់ រាជរដ្ឋាភិបាលកម្ពុជា» ជូនលោកជំទាវ សុខមុំ និមល អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្រសួងព័ត៌មាន។
សៀវភៅជំនួយស្មារតីនេះ រៀបចំចងក្រងដោយ ឯកឧត្តមសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន សហការជាមួយសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។