អនុមោទនាបុណ្យ «បុណ្យមាឃបូជា» ថ្ងៃពុធ ១៥កេីត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
ចូលរួមកសាងអំពើល្អ ជាបុណ្យកុសល វៀរចាកអំពើអាក្រក់ អំពើបាប អំពើទុច្ចរិតទាំងឡាយ ដើម្បីសេចក្តីសុខខ្លួនឯង និង បងប្អូនជនរួមជាតិ។
សូមថ្វាយ សក្ការបូជា ព្រះសម្មាសម្ពុទ្ធ និង ប្រគេនទេយ្យទានចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូន វិញ្ញាណក្ខន្ធ វីរបុរសស្នេហាជាតិ បុព្វការីជន ញាតិ៧សន្តាន ក្នុងពិធី «បុណ្យមាឃបូជា» ដែលជាបុណ្យរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។