រឿងវិវាទ គឺជាកត្តាមួយដែលអាចបង្កើតបានជាការប្ដឹងផ្ដល់គ្នា ឬបង្កទៅជារឿងក្ដីក្ដាំវែងឆ្ងាយមិនចេះចប់មិនចេះហើយ និងបណ្ដាលឱ្យខាតបង់ទ្រព្យសម្បត្តិ ពេលវេលា និងកេរ្តិ៍ឈ្មោះភាគីទាំងសងខាង ដែលពុំមានចំណេញអ្វីឡើយ ហេីយមានតែធ្វើឱ្យបែកបាក់សាមគ្គី ទំនាក់ទំនង ញាតិមិត្តនឹងគ្នា។
ក្នុងឃ្លាមួយនៃច្បាប់ល្បើកថ្មីខាងលេីនេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគុណវិបត្តិ ដែលកើតចេញអំពីការឈ្លោះទាស់ទែងគ្នាបង្កើតបានជាវិវាទវែងឆ្ងាយឥតដាច់ស្រេច។
អ.ដ.ក. គឺជាស្ថាប័នដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ប្រកបដោយភាពឆាប់រហ័ស មិនគិតកម្រៃ និងចំណេញពេលវេលា។