ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ...

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីប្រមូលធាតុចូល និងសំណូមពរដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។ 

 ក្នុងឱកាសនោះ លោកប្រធាន ទេស វិបុល បានលើកសំណូមពរចំនួន២គឺ៖ ទី១.ស្នើសុំពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ និង

 ទី២.សុំឱ្យក្រសួងព័ត៌មាន និងសមត្ថកិច្ចពាក់ព័ន្ធ តុលាការ ពិនិត្យលើធាតុផ្សំបទល្មើស ជាពិសេស «បទល្មើសកំហែងយកប្រាក់» មុននឹងចាប់ឃាត់ខ្លួន អ្នកសារព័ត៌មានណាម្នាក់។

 គួរបញ្ជាក់ថា តាមគោលការណ៍ច្បាប់ រាល់ការចោទប្រកាន់ លើបុគ្គលណាម្នាក់ថា មានបទល្មើស លុះត្រាតែមានធាតុផ្សំ៣ បើអវត្តមានធាតុផ្សុំណាមួយ មិនអាចចាត់ទុកថា មានបទល្មើសនោះទេ។

 សូមស្វែងយល់ធាតុផ្សំទាំង៣នៃបទល្មើស រួមមាន៖ ១-ធាតុនីត្យានុកូល៖ សំដៅលើបញ្ញត្តិច្បាប់ជាធរមាន ដែលចាត់ទុកថា អំពើណាមួយជាបទល្មើស និងច្បាប់កំណត់អោយអំពើនោះត្រូវផ្តន្ទាទោសតាមច្បាប់។

 ២-ធាតុសត្យានុម័ត ឬហៅថាធាតុសម្ភារ៖ សំដៅលើអំពើដែលជនល្មើសបានប្រព្រឹត្តបទល្មើសស្តែងចេញមកខាងក្រៅ តាមរយៈអំពើបង្កគ្រោះថ្នាក់ដល់សង្គម បច្ច័យគ្រោះថ្នាក់ដល់សង្គម (ការអន្តរាយ) ដោយមានទំនាក់ទំនងហេតុផលរវាងអំពើ និងបច្ច័យដែលកើតមានដោយសារតែអំពើនោះ។

 ៣-ធាតុអត្តនោម័ត ៖ ជាកិរិយាផ្លូវចិត្តរបស់ជនល្មើស ចំពោះអំពើបង្កគ្រោះថ្នាក់ដល់សង្គមដែលគេបានប្រព្រឹត្ត និងចំពោះបច្ច័យដែលកើតឡើងពីអំពើនោះ។

 ធាតុអត្តនោម័ត មានកត្តារួមផ្សំចំនួន០៣(បី)គឺ កំហុសចេតនា ឬអចេតនា គំនិតផ្តួតផ្តើមប្រព្រឹត្តបទល្មើស និងគោលដៅនៃការប្រព្រឹត្តបទល្មើស។











Previous Post Next Post