ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» “Say No To Fake News!” ដែលមានអ្នកចូលរួមជាង១,០០០នាក់ ដោយផ្ទាល់នៅទីស្តីការក្រសួងព័ត៌មាន និងតាមប្រព័ន្ធអនឡាញ២៥រាជធានីខេត្ត នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» “Say No To Fake News!” ដែលមានអ្នកចូលរួមជាង១,០០០នាក់ ដោយផ្ទាល់នៅទីស្តីការក្រសួងព័ត៌មាន និងតាមប្រព័ន្ធអនឡាញ២៥រាជធានីខេត្ត នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» “Say No To Fake News!” ដែលមានអ្នកចូលរួមជាង១,០០០នាក់ ដោយផ្ទាល់នៅទីស្តីការក្រសួងព័ត៌មាន និងតាមប្រព័ន្ធអនឡាញ២៥រាជធានីខេត្ត នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ 

 សូមជម្រាបថា យុទ្ធនាការនេះរៀបចំដឹកនាំដោយ ក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈស្ដីពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយនិងជំរុញការចូលរួមបង្ការ និងទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ ដើម្បីរួមចំណែកធានាសន្តិសុខព័ត៌មាន។

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រភេទព័ត៌មានក្លែងក្លាយមានបីប្រភេទ៖

 ទី១៖ ព័ត៌មានក្លែងបន្លំ (Disinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅធ្វើការផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជនក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។

 ទី២៖ ព័ត៌មានបំភ្លៃ (Malinformation) គឺជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។

 ទី៣៖ ព័ត៌មានភាន់ច្រឡំ (Misinformation) ជាប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬអចេតនាធ្វើឱ្យមានការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។

 ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្ថែមថា ក្នុងករណីសង្ស័យថា ជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត ហើយត្រូវពិនិត្យមើលប្រភព កាលបរិច្ឆេទអត្តសញ្ញាណអ្នកផ្សាយនោះ និងត្រូវពិនិត្យមើលថា តើមានសារព័ត៌មានវិជ្ជាជីវៈផ្សេងទៀត បានចុះផ្សាយដែរឬទេ? និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា False Information។ #SayNoToFakeNews #នយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #ករសួងព័ត៌មាន #នេត្រភក្ត្រា #AntiFakeNews #Cambodia #ministryofinformation















Previous Post Next Post