កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើស ឆក់ និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើស ឆក់ និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ...

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាបន្តបន្ទាប់ នៅចំណុចអ៊ីឌេនហ្គាឌេន ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ទបទល្មើស ឆក់ និងប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួន០៣ករណី។ ករណីទី១៖ ឆក់កាបូបស្ពាយ ពណ៌ សូកូឡា ដែលក្នុងនោះមានទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ខៀវ ចំនួន០១គ្រឿង និងប្រាក់ចំនួន១០០,០០០រៀល) ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងធ្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ករណីទី២៖ យកដាវភ្ជង់គំរាមប្លន់យកទូរសព្ទ័ដៃ ម៉ាកអុបប៉ូ ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចវត្តតាំងកសាង ផ្លូវលេខ ១០៥កា ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ២០២៣។

 

 ករណីទី៣៖ យកដាវភ្ជង់គំរាមប្លន់យកទូរសព្ទ័ដៃ ម៉ាកOPPO ពណ៌ខ្មៅ ប្រព្រឹត្តនៅចំណុចចំណុចផ្លូវកប់ស្រូវ (វិថីឈ្នះឈ្នះ) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០២៣។ ជនសង្ស័យឃាត់ខ្លួនចំនួន០៧នាក់៖

 

 ១- ឈ្មោះ ស្រ៊ុន ពេជ្រ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 ២- ឈ្មោះ លី ចិនហុង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 ៣- ឈ្មោះ ឌីនណាស័ក្ក ទិតា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាឯកជន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

 ៤- ឈ្មោះ អៀ សុភាព ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 ៥- ឈ្មោះ ភា រ៉ាវី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 ៦-ឈ្មោះ អ៊ុន ដាវីត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្តដឹកដី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៤១៦ ភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

 

 ៧-ឈ្មោះ សាយ គីមសាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 សម្ភារចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច២ ពណ៌ ស ស៊េរីឆ្នាំ២០២០ គ្មានផ្លាកលេខ, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ ស លាយ ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈចាប់យកខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕








 

Previous Post Next Post