សារលិខិតអបអរសាទរ របស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា....
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សារលិខិតអបអរសាទរ របស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា....

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគម សូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាជាតិផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។

 

 ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សូមទទួលបាននូវមហាជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ រក្សាសន្តិភាព ស្ថិរភាព និងបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតជូនប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជានិច្ចនិរន្តរ៍តទៅ។

 

 យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

 

 










 

Previous Post Next Post