ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចស្តីពីការបិទនិងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ស្ពានមង្គល ក្រោយចុះពិនិត្យស្រាវជ្រាវឃើញករណីស្លាប់អ្នកជំងឺម្នាក់ ដោយសារបញ្ហា ចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយសង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ ខណៈក្រុមគ្រួសារជនរងគ្រោះនៅតែមិនទាន់ទទួលបានសំណងសម្រាប់ចំណាយធ្វើបុណ្យសពនៅឡើយទេ ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចស្តីពីការបិទនិងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ស្ពានមង្គល ក្រោយចុះពិនិត្យស្រាវជ្រាវឃើញករណីស្លាប់អ្នកជំងឺម្នាក់ ដោយសារបញ្ហា ចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយសង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ ខណៈក្រុមគ្រួសារជនរងគ្រោះនៅតែមិនទាន់ទទួលបានសំណងសម្រាប់ចំណាយធ្វើបុណ្យសពនៅឡើយទេ ...

! ភ្នំពេញ៖ ក្រោយពីបណ្ដាញសារព័ត៌មានក្នុងស្រុក ជាច្រើនបានចុះផ្សាយអំពីករណីបុរសម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីបានចាក់ថ្នាំមួយម្ជុលនិងដាក់សេរ៉ូម ពីរប្លោក នៅមន្ទីរពេទ្យឯកជន ឈ្មោះមន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល ដែលមានទីតាំងស្ថិតនៅ ផ្លូវ ៣៦១ ផ្ទះលេខ៥១០ ភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ 2023 ប៉ុន្មានថ្ងៃក្រោយមក ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យ មន្ទីរពេទ្យសម្រាកព្យាបាលស្ពានមង្គលនេះបន្ទាន់ កាលពីថ្ងៃទី 20 ខែសីហាឆ្នាំ 2023 ដោយបានពិនិត្យស្រាវជ្រាវរកឃើញថា មន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺបច្ចេកទេសជួយសង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។

 

 

 ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រភពក្រុមគ្រួសារជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នេះថា គ្រួសារសពនៅមិនទាន់ទទួលបានសំណងជំងឺចិត្តសមរម្យណាមួយ ឬថវិកាសម្រាប់ចំណាយការធ្វើបុណ្យសព កន្លងមកនៅឡើយទេ ខណៈសពជនរងគ្រោះទើបកំព្រាឪពុកឆ្នាំមុន ហើយមានម្ដាយចាស់ជរា មានជីវភាពទីទាល់ក្រីក្រខ្វះខាត មកដល់ពេលនេះ នៅជំពាក់ថ្លៃឥវ៉ាន់ធ្វើបុណ្យសព ប្រមាណជាង ៤ លានរៀលទៀតនៅឡើយទេ ។ 

 

 

 ក្រុមគ្រួសារសពសូមធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមជួយចាត់វិធានការជាមួយម្ចាស់គ្លីនិកស្ពានមង្គល ដើម្បីទទួលបានសំណងជម្ងឺចិត្តក៏ដូចជាសំណងសម្រាប់ថ្លៃធ្វើបុណ្យសព ជនរងគ្រោះដែលស្លាប់ដោយសារបញ្ហាកំហុសបច្ចេកទេសនៃគ្លីនិកព្យាបាលជំងឺរបស់ខ្លួន ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះត្រូវព្រាត់ប្រាស់គ្មានថ្ងៃជួបនេះផង ។

 

 គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ 2023 បុរសម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីបានចាក់ថ្នាំមួយម្ជុលនិងដាក់សេរ៉ូម ពីរប្លោក នៅមន្ទីរពេទ្យឯកជន ឈ្មោះមន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល ដែលមានទីតាំងស្ថិតនៅ ផ្លូវ ៣៦១ ផ្ទះលេខ៥១០ ភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

 សាច់ញាតិជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានយើងថា ជនរងគ្រោះមានឈ្មោះ ទុំ ទីន ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលនៅរាជធានីភ្នំពេញ មានមុខរបរជាចុងភៅ ។

 

 ប្រភពបានអះអាងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានអាការៈចុកពោះ ហើយគាត់ក៏បានយកទឹកកកមកស្អំពោះ។

 

តែមិនបាត់ចុកនោះទេ បន្ទាប់មកគាត់ក៏ឱ្យហូបថ្នាំក្រពះ ហើយក៏នៅតែមិនបាត់ចុកទៀត ទើបគាត់ជូនរងគ្រោះទៅកាន់មន្ទីរពេទ្យឯកជនដែលមានឈ្មោះថា មន្ទីរសម្រាកព្យាបាលនិងសម្ភពស្ពានមង្គល។

 

 ប្រភពបន្ថែមទៀតថា ពេលទៅដល់គ្លីនីក ពេទ្យក៏បានស្ទង់បេះដូង វាស់ឈាម និងបានដាក់សេរ៉ូមតូចចំនួន ១ ប្លោក ពេលអស់មួយប្លោក ក៏ដាក់មួយប្លោកធំទៀតរួ ចចាក់ថ្នាំមួយម្ជុល។

 

បន្ទាប់មកទៀត សាច់ញាតិជនរងគ្រោះក៏បានប្រាប់ទៅជនរងគ្រោះថា ៉ ទីនឯងនៅហ្នឹងសិនហើយ ខ្ញុំទៅផ្លាស់ខោអាវមួយភ្លែត ៉ហើយជនរងគ្រោះក៏បានឆ្លើយទាំងអាការៈធម្មតាថា ៉បាទមិនអីទេទៅៗ ៉ សាច់ញាតិជនរងគ្រោះក៏បានបន្តទៀតថា ក្រោយពីងូតទឹកផ្លាស់ប្ដូរសំលៀកបំពាក់រួចរាល់គាត់ក៏ជិះម៉ូតូទៅទិញបបរឲ្យជនរងគ្រោះ ស្រាប់តែខាងមន្ទីរពេទ្យ បានខលប្រាប់ថា ៉បងឯងមកមើលមិត្តភក្តិ ព្រោះគាត់លែងដឹងអីហើយ ៉។

 

 ក្រោយពីបានឮគ្រូពេទ្យប្រាប់បែបនេះ បងស្រីខាងលើ ញ័រដៃញ័រជើង មិននឹកស្មានថា ដល់ពេទ្យហើយ ហេតុអីក៏រឹតតែអាការៈធ្ងន់បែបហ្នឹងទៅវិញ? បើមុនហ្នឹងនៅនិយាយធម្មតាសោះ។

 

 បងស្រីខាងលើ ក៏ប្រញាប់ប្រញ៉ាល់មកមន្ទីរពេទ្យវិញ ពេល មកដល់ឃើញជនរងគ្រោះមានអាការៈធ្ងន់ធ្ងរស្លើរភ្នែកប្រកាច់កន្ត្រាក់ដៃជើងស្លឈាមត្រដរខ្យល់។

 

 ឃើញអាការៈមិនស្រួលបែបនេះ ខាងមន្ទីរពេទ្យក៏បានបញ្ជូនជនរងគ្រោះតាមរថយន្តសង្រ្គោះបន្ទាន់ មកមន្ទីររដ្ឋ នៅតាមផ្លូវបងស្រីខាងលើ បានប្រាប់គ្រូពេទ្យថា ៉ បើជនរងគ្រោះមានអាការៈធ្ងន់ធ្ងរប្រកាច់ស្លើភ្នែកយ៉ាងហ្នឹងហេតុអីមិនដាក់អុកស៊ីសែនឲ្យគាត់បន្តិចទៅ ៉ តែគ្រូពេទ្យបែរជាឆ្លើយថា ៉ដាក់អុកស៊ីសែនអី អុកស៊ីសែនដាច់នេះដាច់នោះមិនអាចដាក់បានទេ ៉ហើយក៍បញ្ជូនជនរងគ្រោះទាំងត្រដរខ្យល់ ទាំងគ្មានអុកស៊ីសែនដាក់ក្នុងឡានសង្គ្រោះ ពេលទៅដល់មន្ទីរពេទ្យររដ្ឋ ខាងមន្ទីរពេទ្យក៏បានពិនិត្យ រួចប្រាប់ មកវិញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។

 ខាងមន្ទីរពេទ្យរដ្ឋ ក៏បានប្រគល់សពមក ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

 

 




 

Previous Post Next Post